ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា។ លោក គិន ភា បានចូលខ្លួនមកបកស្រាយពីមូលហេតុសំខាន់ៗពីរយ៉ាងដែលធ្វើឲ្យពួកខ្មែរក្រហមទទួលបានជ័យជំនៈនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលកាលពី៤៤ឆ្នាំមុន។ ៤៤ឆ្នាំមុន ដែលខ្មែរក្រហមបណ្តេញប្រជាពលរដ្ឋខ្មែរឲ្យចាកចេញពីទីក្រុងភ្នំពេញ ទៅកាន់ទីជនបទ ធ្វើស្រែចំការ និងធ្វើឲ្យស្លាប់រាប់លាននាក់។