ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ សហជីពមួយនេះបានរំឭកទិវាពលកម្មអន្តរជាតិ១ឧសភានៅជិតវត្តភ្នំដោយមានអ្នកចូលរួមប្រមាណ២០០០នាក់ ខណៈមេដឹកនាំសហជីពផ្សេងទៀតបានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។