កម្មករ កម្មការិនី នៃរោងចក្រកាត់ដេរ W&D រាប់រយនាក់ បានមកប្រមូលផ្តុំគ្នា នៅសហភាពការងារកម្ពុជា របស់លោក អាត់ ធន់ ដើម្បីសុំឲ្យសហជីពមួយនេះ ជួយអន្តរាគមន៍ ដោះស្រាយជាមួយរោងចក្រ ខណៈក្រុមហ៊ុនបានបញ្ឈប់កម្មករប្រមាណ១ពាន់នាក់។ លោក អាត់ ធន បានបញ្ជាក់ថា លោកនឹងសិក្សាមើលករណីនេះ ថាតើគួរជួយដោះស្រាយបែបណា ដើម្បីឲ្យវិវាទមួយនេះ បញ្ចប់ទៅវិញ ដោយមិនមានការរំលោភបំពានទៅលើលក្ខខណ្ឌការងារ។