មេដឹកនាំសហជីព៣រូប ក្នុងចំណោម៦រូប ដែលសាលាដំបូងក្រុងភ្នំពេញកាត់ឲ្យជាប់ទោសម្នាក់ៗ១ឆ្នាំកន្លះ ហើយទោសនេះព្យួរទាំងអស់ នៅក្នុងសំណុំរឿងបាតុកម្មនៅផ្លូវវ៉េងស្រេង ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកយកមកអះអាងថា ពួកគេមានសាក្សីច្បាស់លាស់ថាមិនស្ថិតនៅកន្លែងកើតហេតុនោះទេ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា លោកទទួលយកនូវជំនួយសាក្សីនេះ ហើយសង្ឃឹមថាសាលាឧទ្ធរណ៍នឹងពិចារណាឡើងវិញនូវការសម្រេចសាលាដំបូងរាជធានីភ្នំពេញ។