ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លោក អេង ឆៃអ៊ាង បានចូលខ្លួនមកឆ្លើយសំណួរ ជុំវិញការប្រកាសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតបក្សប្រឆាំងនេះ ចំពោះការវិលត្រឡប់របស់ លោក សម រង្ស៊ី មកកាន់កម្ពុជាវិញនៅពេលខាងមុខ។ បើតាម លោក អេង ឆៃអ៊ាង ការវិលត្រឡប់របស់លោក សម រង្ស៊ិីគឺត្រូវតែប្រាប់បរទេសដែលកាន់លទ្ធិប្រជាធិបតេយ្យឲ្យបានដឹងជាមុន ដើម្បីដឹងថាតើអ្នកណានឹងអមដំណើរ លោក សម រង្ស៊ី!