RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក អេង ឆៃអ៊ាង ៖ បើ​អ្នក​កាន់​អំណាច​ចង់​រំលាយ​បក្ស​សង្រ្គោះ​ជាតិ ដូច​ជា ឆោត​ពេក​ហើយ ! - 30/03/2017


Listen Later

គណបក្ស​សង្រ្គោះជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ផ្ញើ លក្ខន្តិកៈ​គណបក្ស​សង្រ្គោះ​ជាតិ​ថ្មី​ទៅ​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ជំនួប​អ្នក​បច្ចេក​ទេស​អនុវត្ត​ច្បាប់របស់​បក្ស​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។ លោក អេង ឆៃអ៊ាង អនុប្រធាន​បក្ស​សង្រ្គោះ​ជាតិ ដែល​ជាប់​ឆ្នោត​ ក្នុង​សមាជ​វិសាមញ្ញ កាល​ពី​ដើម​ខែ​មីនា បាន​បញ្ជាក់​ថា បក្ស​សង្រ្គោះជាតិ​កំពុង​រង់ចាំ ការ​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​ពី ក្រសួង​មហាផ្ទៃ ក្នុង​ការ​ពិនិត្យ​ភាព​ស្រប​ច្បាប់​នៃ​លក្ខន្តិកៈ​គណបក្ស​ថ្មី មុន​ពេល​ធ្វើការ​បោះ​ឆ្នោត​រើស​ថ្នាក់​ដឹក​នាំ​បក្ស​ឡើង​វិញ និង​កែ​តម្រូវ​ពាក្យ​ស្លោក​ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។ ឆ្លើយ​តប​នឹង​ លទ្ធភាព​នៃ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា បើ​អ្នក​កាន់​អំណាច​ចង់​រំលាយ​បក្ស​សង្រ្គោះ​ជាតិ ដូច​ជា​ឆោត​ពេក​ហើយ !
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By