ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។ កាលពីដើមសប្ដាហ៍នេះ គណៈកម្មការចំពោះកិច្ចនៃអតីតគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ ដើម្បីរៀបចំយុទ្ធនាការមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។ បន្ថែមពីលើនេះ លោក អេង ឆៃអ៊ាង ចង់ឲ្យពន្យារពេលការបោះឆ្នោតជាតិសិន ដើម្បីស្វែងរកលទ្ធភាពឲ្យអតីតគណបក្សប្រឆាំងអាចចូលរួមការបោះឆ្នោតនាខែកក្កដា។ អតីតបក្សប្រឆាំងនៅតែចិញ្ចឹមចិត្តចង់ចូលរួមការបោះឆ្នោតក្នុងខែកក្កដា បើទោះបីជាគ្មានអ្វីសម្បទានឲ្យគណបក្សកាន់អំណាចក៏ដោយ។