តំណាងអយ្យការតុលាការក្រុងភ្នំពេញ បានចេញដីកាចំនួន៦ដោយឡែកពីគ្នានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយកោះហៅមេដឹកនាំ ចលនាសង្រ្គោះជាតិ គឺលោក សម រង្ស៊ី និងភរិយារបស់លោក រួមទាំងលោក អេង ឆៃអ៊ាង ជាដើម ឲ្យចូលបំភ្លឺជាបន្តបន្ទាប់គ្នានៅក្នុងខែឧសភាខាងមុខ។ ការកោះហៅនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជាប្តឹងដោយចោទប្រកាន់ចលនាសង្រ្គោះជាតិនេះថា ជាចលនាខុសច្បាប់។ ប៉ុន្តែនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងរាត្រីនេះ លោក អេង ឆៃអ៊ាង បានអះអាងថា លោកមិនចាប់អារម្មណ៍នឹងការកោះហៅនេះទេ ដោយចាត់ទុកវាថាជារឿងនយោបាយ។ លោក អេង ឆៃអ៊ាង នៅតែមានសង្ឃឹមលើការចរចាដើម្បីបញ្ចប់ជម្លោះនេះ។