កាលពីសប្តាហ៍មុន កងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបានក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ហើយនៅព្រឹកនេះ អាជ្ញាធរមានសមត្ថកិច្ច បានបញ្ជូនខ្លួនពួកគេទាំងនោះ ទៅកាន់តុលាការ ដើម្បីសម្រេចកាត់ក្តីបន្ត ខណៈពួកគេទាំងនោះសុទ្ធតែជាជនជាតិចិន និងថៃ។ ដូច្នេះ ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកឧត្តមសេនីយ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ នឹងចូលខ្លួនមកពន្យល់ពីរបៀបឆបោកតាមប្រព័ន្ធ Internet ដែលកម្លាំងអាវុធហត្ថចុះបង្ក្រាបបាននាពេលនេះ។