ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារំាងនៅថ្ងៃនេះ គឺ លោក អៀង សុធារ៉ា ជាសហស្ថាបនិករបស់ក្រុមហ៊ុន Arakawa។ ក្រុមហ៊ុនជប៉ុនមួយនេះ បានសម្រេច បោះទុនវិនិយោគទឹកប្រាក់ជាង ៧០ លានដុល្លារអាមេរិក សាងសង់លំនៅឋាន បែបខុនដូ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។ លោក អៀង សុធារ៉ាលើកឡើង លំនៅឋានអារ៉ាខាវ៉ា នឹងក្លាយជាលំនៅដ្ឋានសហគមន៍មួយ ប្រកបដោយសុខុដមរមនា។