ស្វាយកែវរមៀតខ្មែរជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺប្រមាណជាជាង ៣០ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស ទាំងផ្លូវការ និងក្រៅផ្លូវការ។ លោក អ៊ីន ឆៃវ៉ាន់ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់កសិករ ឲ្យមានការប្រយ័ត្នប្រយែង ក្នុងការដាំដុះ ស្វាយកែវរមៀត ចៀសវាងការប្រើប្រាស់សារធាតុគីមី ដែលមានការហាមឃាត់ ឬ សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងជាការមិនអាចទទួលយកបានរបស់ទីផ្សារស្វាយដ៏ធំរបស់កសិករខ្មែរនៅក្រៅស្រុក។