ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក អ៊ួន បឋម ហៅ សាយ។ ក្នុងនាមជាអ្នកនិពន្ធចម្រៀង និងជាអ្នកចម្រៀង លោក អ៊ួន បឋម សង្កេតឃើញថា និន្នាការចម្លងចម្រៀងពីបរទេស កំពុងតែកំរើកឡើងវិញនៅស្រុកខ្មែរ ខណៈពេលដែលការនិពន្ធចម្រៀងថ្មីកំពុងនៅទ្រឹង។ សម្រាប់លោក អ៊ួន បឋម ការចម្លងចម្រៀងបរទេសនេះ គ្រោះថ្នាក់ណាស់សម្រាប់ការតែងនិពន្ធបទចម្រៀងថ្មីដែលមិនទាន់រឹងមាំល្អ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យខ្មែរបាត់បង់អត្តសញ្ញាណនៅក្នុងវិស័យចម្រៀងថែមទៀត។