លោក អ៊ុំ សំអាន ដែលទើបតែត្រូវបានព្រះមហាក្សត្រលើកលែងទោសថ្មីៗនេះ ក្រោយពីជាប់ពន្ធនាគារ២ឆ្នាំបន្ទាប់ពីលោករិះគន់លើបញ្ហាព្រំដែនកម្ពុជានិងវៀតណាមនោះ លោកបានបញ្ជាក់ជំហរថា លោកនឹងមិននិយាយពីបញ្ហាព្រំដែនជាសាធារណៈទៀតទេ។ ប៉ុន្តែអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិរូបនេះអះអាងថាលោកនៅតែបន្តធ្វើការសិក្សាស្រាវបញ្ហាព្រំដែននេះដដែល និងសិក្សាពីផ្លូវច្បាប់ថែមទៀតផង។