ប៉ូលីសចរាចរណ៍ នឹងបើកយុទ្ធនាការត្រួតពិនិត្យទ្រង់ទ្រាយធំ លើការអនុវត្តច្បាប់ចរាចរណ៍ លើផ្លូវជាតិចំនួន៦ ចាប់ពីដើមខែតុលា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។ យុទ្ធនាការណ៍រឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងខណៈដែលចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងជារៀងរាល់ថ្ងៃ។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំង RFI ថា ប៉ូលីសនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសលើអ្នកបើកបរ ដែលមិនមាន បណ្ណបើកបរ ឬអ្នកមានបណ្ណបើកបរដែរ តែខុសប្រភេទយានយន្ត។