ក្រសួងការងារ បានចេញសេចក្តីប្រកាសមួយចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ ដោយតម្រូវឲ្យនិយោជក ឬថៅកែ ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារកម្មករ និយោជិត ដែលមានកិច្ចសន្យាមិនកំណត់គឺធ្វើឡើង២ដងក្នុងមួយឆ្នាំ។ ប៉ុន្តែសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងពីផលវិបាករបស់ខ្លួនក្នុងការអនុវត្តប្រកាសនេះដែលមានអនុភាពប្រតិសកម្ម ឬធាក់ថយក្រោយ។