នៅថ្ងៃទី៥ខែកញ្ញាខានស្អែកនេះ សាលាឧទ្ធរណ៍ នឹងដំណើរការទាញហេតុផលផ្ទាល់មាត់រវាងដើមចោទតំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា និងតំណាងសហជីពមួយ ពាក់ព័ន្ធនឹងវិវាទការងារកាលពីឆ្នាំមុន។ បើតាមសហជីព សំណុំរឿងនេះត្រូវបានសាលាដំបូងកាត់សេចក្តីរួចហើយ ពោលគឺបានទម្លាក់ចោលការទាមទារសំណងចំនួន៦ម៉ឺនដុល្លារពីសហជីព ក្រោមបទចោទដឹកនាំបុគ្គលិកក្រុមហ៊ុនធ្វើការតវ៉ា។ តែតុលាការក្រុងព្រះសីហនុនៅតែបង្គាប់ឲ្យតំណាងសហជីពមូលដ្ឋាន សងសំណងទៅក្រុមហ៊ុនចំនួន៣០០០ដុល្លារ ជាហេតុដែលសហជីពគ្មានលទ្ធភាពសង។