RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក​សាម អ៊ី​ន​៖​បក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន​​រីករា​យ​​ចំពោះ​​ការ​បង្កើត​​បក្ស​​ថ្មី​​ដោយ​​ភ្ជាប់​​កិត្តិនាម​​លោក​​កែម ឡី​ - 24/02/2018


Listen Later

នៅ​ព្រឹក​មិញ​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បើក​សមាជ​មួយ​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​លំដាប់​លេខ​រៀង​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​មណ្ឌល​ភ្នំពេញ។ ដូច្នេះ លោក​បណ្ឌិត​សាម អ៊ី​ន អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​ភ្ញៀ​វ​របស់​យើង​នៅ​រាត្រី​នេះ។ ក្នុង​បទ​សម្ភាស​ជាមួយ​វណ្ណ សុគន្ធា លោក​បណ្ឌិត​សាម អ៊ី​ន អះអាងថា ការរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​​បែប​នេះ គឺ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ក្នុង​ជួរ​បក្ស។ ដោយឡែក ទាក់ទង​នឹង​ការប្រកាស​បង្កើត​បក្ស​ថ្មី​របស់​ប្អូនប្រុស​សព​លោក​បណ្ឌិត​កែម ឡី​វិញ លោក​បណ្ឌិត​សាម អ៊ី​ន បាន​សម្តែង​ការស្វាគមន៍ បើទោះបី​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានចាត់ទុក​លោក​បណ្ឌិត​កែម ឡី ជា​និមិត្តរូប​របស់ខ្លួន​ក៏ដោយ។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By