លោកបណ្ឌិតសាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានទើបបានបញ្ចប់ការស្រាវជ្រាវ និងចងក្រងនូវសៀវភៅមួយក្បាលឈ្មោះថា ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរនាសម័យអង្គរ ហើយសៀវភៅនេះនឹងបោះពុម្ភចេញក្នុងពេលឆាប់ៗខាងមុខ។ ជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោកបណ្ឌិតសាម អ៊ីន បានអះអាងថា សៀវភៅរបស់លោកនឹងមិនដាក់លក់នៅតាមបណ្ណាគារឡើយ គឺចែកចាយដោយឥតគិតថ្លៃដល់អ្នកដែលចង់អានស្នាដៃនេះ។ និយាយពីភាពដឹកនាំវិញ លោកបណ្ឌិតសាម អ៊ីន អះអាងថា អ្នកដឹកនាំនៅសម័យអង្គរមានភាពពូកែក្នុងការដឹកនាំប្រទេស និងបានផ្តល់គំរូល្អច្រើនដល់កូនខ្មែរជំនាន់ក្រោយជាងអ្នកដឹកនាំបច្ចុប្បន្ន។ តទៅនេះ សូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកបណ្ឌិតសាម អ៊ីន៖