ក្នុងចំណោមបក្សទាំង១១ ដែលមានសិទ្ធិទទួលយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អតីតគណបក្សសង្រ្គោះជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាបក្សនយោបាយមួយដែលបានប្រកាសបដិសេធមិនទទួលយក។ ជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោកសាម អ៊ីន ដែលជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា វាមិនយុត្តិធម៌សោះឡើយ ដែលយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិមកបែងចែកគ្នានោះ។