បន្ថែមពីលើសេចក្ដីបំភ្លឺរបស់ក្រសួងបរិស្ថានច្រានចោលការលើកឡើងរបស់អង្គការណាសាថា ព្រៃឈើកម្ពុជាកំពុងបាត់បង់នោះលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅយប់នេះបានពន្យល់ពីការរកឃើញខុសគ្នារវាងក្រសួងបរិស្ថាននិងអង្គការអន្តរជាតិណាសា។ ដ្បិតតែក្រសួងមិនទាន់អាចបង្ហាញរបាយការណ៍បាត់បង់ព្រៃនៅពេលនេះក៏ដោយប៉ុន្តែលោក សៅ សុភាព អះអាងថាការបាត់ព្រៃឈើកម្ពុជាមិនធ្ងន់ធ្ងរដូចការចុះផ្សាយរបស់ណាសានោះទេ៕