ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា។ ក្រសួងធម្មការនិងសាសនាតាមរយៈគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិនឹងរៀបចំបុណ្យវិសាខបូជានៅថ្ងៃស្អែកនេះ នៅភ្នំព្រះរាជទ្រព្យឬភ្នំឧត្តុង។ នៅក្នុងថ្ងៃបុណ្យវិសាខបូជានោះក៏មានដែរ ការបំបួសនាគនិងបំបួសដូនជីរាប់រយពាន់នាក់នៅតាមខេត្តមួយចំនួន។ លោក សេង សុមុនី ថ្លែងថា ការបួសក្នុងថ្ងៃវិសាខបូជាគឺជាការអប់រំផ្លូវចិត្ត និងស្វែងយល់ពីព្រះពុទ្ធសាសនា។