ប្រជាសហគមន៍ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញកាលពីដើមសប្ដាហ៍មុនបានស្នើជាថ្មីទៀតឲ្យអាជ្ញាធរផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ពីគម្រោងអភិវឌ្ឍផ្លូវដែក។ លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងបានអះអាងថា ភាពមិនច្បាស់លាស់នៃការផ្ដល់ព័ត៌មានស្ដីពីការអភិវឌ្ឍផ្លូវដែកទើបធ្វើឲ្យពលរដ្ឋចុះផ្លូវតវ៉ាមិនឈប់!