RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក សម គន្ធាមី ៖ បណ្ដុំ​អង្គការ​បារម្ភ​ពី​វិបត្តិ​នយោបាយ​ឆ្នាំ​២០១៦ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត - 26/03/2017


Listen Later

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​រួម​មាន៖ អង្គការ​ខុមហ្វ្រែល និង​អង្គការ​និចហ្វិក ជាដើម បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី បញ្ហា​ប្រឈម និង​ការ​គាប​សង្កត់​នយោ​បាយ ដែល​រាំង​ស្ទះ​ដល់​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី ដោយ​រួម​មាន៖ ការ​គាប​សង្កត់​ទៅ​លើ លទ្ធិ​ប្រជាធិប​តេយ្យ ការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦។ លោក សម គន្ធាមី ប្រធាន​អង្គការ​និចហ្វិក ​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​បាន​គូសបញ្ជាក់ថា ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ មិនមែន​ជា​ការ​ប្រញាប់​វាយ​តម្លៃ​ទៅ​លើបរិយាកាស​នៃ​ការ​បោះឆ្នោត​ដែល​មិន​ទាន់​មក​ដល់​នោះ​ទេ ប៉ុន្តែ​បណ្ដុំ​អង្គការ​បារម្ភ​ពីវិបត្តិ​នយោបាយ​ឆ្នាំ​២០១៦ អាច​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ខាង​មុខ។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By