ដំណើរការចុះឈ្មោះបោះឆ្នោតបន្ថែមនិងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតដែលមានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា បានបិទបញ្ចប់ហើយនៅថ្ងៃនេះ។ ថ្វីបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់អាចសរុបចំនួនអ្នកមកចុះឈ្មោះបោះឆ្នោតថ្មីបានក៏ដោយ ប៉ុន្តែលោកសំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិកបានបញ្ជាក់ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតនេះ មានដំណើរការល្អ និងរលូនជាងពេលកន្លងមក។ នៅក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា លោកសំ គន្ធាមី បានអះអាងទៀតថា ភាពមិនប្រក្រតីនៅក្នុងអំឡុងចុះឈ្មោះក៏មិនមានដែរ។ មិនមានព្រោះថា លោកមិនបានឃើញមានពាក្យបណ្តឹងណាមួយធ្វើឡើងនោះទេ។