ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី ដែលកាលពីថ្ងៃទី ០២ ឧសភា កន្លងទៅ ទើបត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំទៀត ក្នុងសំណុំរឿង «ប្រមាថព្រះមហាក្សត្រ និងញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់»។ ប៉ុន្តែតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក សម រង្ស៊ី បានហៅការកាត់ទោសនេះថា លោកកំពុងតែធ្វើត្រូវ ដោយខិតខំទាមទារសេរីភាពជូនប្រជារាស្ត្រខ្មែរទាំងមូល។