គម្រោងស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយមិនឲ្យទណ្ឌិតមកជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយនៅកម្ពុជា កំពុងរកិលទៅមុខបន្តិចម្តងៗហើយដោយនៅពេលនេះក្រុមអ្នកច្បាប់របស់គណបក្សកាន់អំណាចកំពុងតែពិភាក្សារៀបចំធ្វើ។ ជុំវិញបញ្ហានេះ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានបញ្ជាក់ថា មូលហេតុដែលរដ្ឋាភិបាលស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាថ្មី គឺដោយសារតែ“ខ្លាច”រូបលោក។ តទៅនេះ សូមបទសម្ភាសទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកសម រង្ស៊ី៖