ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោក សំ វិទូ ប្រធានអង្គការ សេដាក។ អង្គការសេដាកគឺស្ថាប័នមួយធ្វើការងារពាក់ព័ន្ធកសិកម្ម។ ជុំវិញការលើក ឡើងរបស់ប្រមុខរដ្ឋាភិបាលដែលជម្រុញពលរដ្ឋឲ្យ ពហិកាបរិភោគបន្លែគីមីនោះលោក សំ វិទូ ថានេះជារឿងមួយមិនអាចទៅរួចទេ។ ប៉ុន្តែជម្រើសល្អ ពលរដ្ឋគួរតែផ្លាស់ប្ដូរ ទម្លាប់នៃការបរិភោគ និងបង្កើតទម្លាប់ដាំដុះជាលក្ខណៈគ្រួសារ ទើបជាកត្តាសំខាន់ក្នុងការបន្ថយការបរិភោគបន្លែគីមី បាន។