ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក សន សៀប ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឈ្មោះ Key Real Estate។ លោកចូលខ្លួនមកពន្យល់ពីការហក់ឡើងថ្លៃនៃតម្លៃអចលនទ្រព្យ ឬវិស័យដីធ្លីនៅឆ្នាំ២០១៩នេះ ជាពិសេសនៅតំបន់មួយចំនួនជាយទីក្រុងភ្នំពេញឬខណ្ឌរដ្ឋបាលដែលទើបបង្កើតឡើងថ្មីៗ។ លោក សន សៀប លើកឡើងថា មូលហេតុដែលដីនៅជាយទីក្រុងភ្នំពេញឡើងថ្លៃខ្លាំងដោយសារតែការអភិវឌ្ឍន៍គម្រោងធំៗ។