គណបក្ស ធម្មាធិបតេយ្យដែលមានលេខរៀងទី១៦ ក្នុងសន្លឹកឆ្នោតនៅអាណត្តិនេះ គឺជាគណបក្សមួយដែលខកខានចូលរួមបោះឆ្នោតចំនួន២០ឆ្នាំមកហើយ បន្ទាប់ពីបានចូលរួមបោះឆ្នោតម្តងកាលពីឆ្នាំ១៩៩៨ តែមិនបានសន្លឹកឆ្នោតសូម្បីតែមួយសន្លឹកនៅការិយាល័យដែលលោកស្រី ពោធិតី សាវត្ថី ទៅបោះឆ្នោតនោះ។ ប៉ុន្តែប្រធានគណបក្សដែលដាក់បេក្ខភាពស្រ្តីភាគច្រើនក្នុងការបោះឆ្នោតអាណត្តិនេះ បានអះអាងថា បើគណបក្ស ធម្មាធិបតេយ្យឈ្នះ នឹងមានប្រាក់ឧបត្ថម្ភដល់អ្នកអត់ការងារធ្វើនៅកម្ពុជា។