អង្គការ Save the Children នៅថ្ងៃពុធនេះ បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ដែលគាំទ្រដោយថវិកាសហភាពអឺរ៉ុបចំនួន៣លានអឺរ៉ូ ដែលគម្រោងនេះមានឈ្មោះថា«ឆ្លើយតបដោយប្រសិទ្ធភាព ដើម្បីឲ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពកុមារ» ឬគម្រោង React។ លោកស្រី លន់ បរមី ប្រធានគម្រោង React នៃអង្គការ Save the children ថ្លែងថា តាមរយៈគម្រោងនេះ ធានាថាកុមារ ដែលមានការប្រឈម ឬក៏បានបែកបាក់ពីគ្រួសារ នឹងទទួលបានការការពារដោយក្របខណ្ឌច្បាប់ ព្រមទាំងទទួលបាននូវសេវាប្រកបដោយគុណភាព។