នៅរាត្រីនេះ វណ្ណ សុគន្ធា អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិយើងបានជួបសម្ភាសន៍ជាមួយលោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ ជុំវិញការរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃនេះ។ ប្រឈមនឹងបញ្ហានេះ លោកស្រីមួរ សុខហួរ បានគូសបញ្ជាក់ថា ការរំលាយបក្សសង្រ្គោះជាតិ គឺតុលាការកំពុងជួយឲ្យលោកហ៊ុន សែនអាចបន្តកាន់អំណាចតទៅទៀត។