ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ថ្មីៗនេះ មានការចុះផ្សាយថា តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានផលវិជ្ជមាន តែមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដូចជាការដកហូតយកដីធ្លីជាដើម។ ជុំវិញបញ្ហានេះ លោក សុខ ចិន្តា សោភា អះអាងថាចាប់តាំងពីបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនដែលទទួលបានពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋនោះទេ។