ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោកសុខ ឌូ ដែលជាអ្នកសម្របសម្រួលកម្មវិធីអប់រំ និងការស្វែងរកការគាំទ្រមតិរបស់អង្គការ Good Neighbor Cambodia។ ក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា លោកសុខ ឌូ បានអះអាងថា យុវជនកម្ពុជាបច្ចុប្បន្នមិនសូវចាប់អារម្មណ៍នឹងការងារស្ម័គ្រចិត្តនោះទេ បើទោះបីការងារនេះផ្តល់អត្ថប្រយោជន៍ច្រើនដល់ពួកគេក៏ដោយចុះ។