ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ លោក សុខ ទូច បានព្រមានធ្ងន់ៗនៅថ្ងៃនេះថា លោកនឹងជម្រុះឲ្យអស់មន្ត្រីនៅរាជបណ្ឌិត្យសភាដែលមានតែឈ្មោះ តែមិនធ្លាប់មកធ្វើការ។ លោក សុខ ទូច ថែមទាំងអះអាងទៀតថា ប្រសិនបើលោកមិនអាចធ្វើកំណែទម្រង់ស្ថាប័នរដ្ឋមួយនេះបានទេ លោកនឹងចុះចេញពីតំណែងក្នុងរយៈពេល២ឆ្នាំ។ ដោយឡែកតាមរយៈបទសម្ភាសន៍ជាមួយវ៉ា សំណព្វ នៅថ្ងៃនេះ លោក សុខ ទូច បានអះអាងថា កំណែទម្រង់ គឺជាគោលដៅធំរបស់លោកក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។