គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺមានលេខរៀងទី២០នៅលើសន្លឹកឆ្នោតនាអាណត្តិទី៦នេះ។ គណបក្សដែលធ្លាប់តែឈ្នះឆ្នោត៤អាណត្តិជាប់ៗគ្នាមកនេះនៅតែមានជំនឿជឿជាក់ថា ខ្លួនប្រាកដជាឈ្នះឆ្នោតជាបន្តទៀត ខណៈមិនមានវត្តមានគណបក្សប្រឆាំងធំជាងគេចូលរួម។ នេះជាគឺជាការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ។