ក្រោយការបោះឆ្នោតនៅកម្ពុជា សហគមន៍អន្តរជាតិបាននាំគ្នាចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់វាយតម្លៃខុសគ្នាចំពោះការបោះឆ្នោតដែលគ្មានវត្តមានអតីតគណបក្សប្រឆាំងធំជាងគេចូលរួម។ ខាងប្លុកកុម្មុយនីស្តបានប្រកាសគាំទ្រការបោះឆ្នោតអាណត្តិទី៦នេះថាមានភាពត្រឹមត្រូវ ប៉ុន្តែខាងប្លុកលោកសេរី បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនេះទេដោយថាមិនអាចជឿទុកចិត្តបាន។ សម្រាប់អ្នកនាំពាក្យគណបក្សដែលឈ្នះឆ្នោតបានចាត់ទុកការវាយតម្លៃបែបនេះថាផ្អែកតែទៅលើមនោគមវិជ្ជារបស់ពួកគេតែប៉ុណ្ណោះ។