ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺលោក ស៊ុំ សោភ័ណ ដែលជានាយករងបេឡាជាតិ របបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស.។ លោក ស៊ុំ សោភ័ណ បញ្ជាក់ប្រាប់វិទ្យុបារាំងថា យ៉ាងយូរបំផុត គឺនៅពាក់កណ្តាលឆ្នាំ២០១៧នេះ មន្ត្រីសាធារណៈ នឹងទទួលបាន របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។ ចំណែកអតីតមន្ត្រីរាជការ និងអតីតយុទ្ធ នឹងទទួលបានរបបថែទាំសុខភាព។