ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យត្រួតពិនិត្បបញ្ហានៃការកើនឡើងតម្លៃទឹកលោក ស៊ឹម ស៊ីថា បានពន្យល់ពីមូលហេតុដែលនាំឲ្យបញ្ហានេះកើតមានឡើងនាពេលកន្លងមក។ តែយ៉ាងណាក៏ដោយចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចត្រឡប់ទៅប្រើរូបមន្តចាស់នៃការគណនាតម្លៃឡើងវិញដើម្បីបញ្ចប់បញ្ហា។