RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក​ថាច់ សេដ្ឋា៖ ការ​ដាក់​ថ្ងៃ​ទី​៤​មិថុនា​ជា​ទិវា​កាន់​ទុក្ខ​ជាតិ​ជា​ការ​រំឮក​កូន​ខ្មែរ​ឲ្យ​ចង​ចាំ​ថ្ងៃ​បាត់​បង់​កម្ពុជា​ក្រោម - 21/06/2017


Listen Later

បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ នៅ​ថ្ងៃ​ទី​២៤ មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្រារព្ធ​ពិធី​រំឮក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​នៅ​វត្ត​ចាស់​ជ្រោយ​ចង្វារ។ បន្ថែម​លើ​ពិធី​នេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏​គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​ថែម​ទៀត ដើម្បី​ស្នើ​សុំ​ដាក់​បញ្ចូល​ថ្ងៃ​ទី​៤​មិថុនា ជា​ទិវា​កាន់​ទុក្ខ​ជាតិ។ លោក​ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​ពន្យល់​ប្រាប់​ថា ការ​ដាក់​ថ្ងៃ​ទី​៤ មិថុនា​ជា​ទិវា​កាន់​ទុក្ខ​ជាតិ​នេះ គឺ​មាន​សារៈ​សំខាន់​ណាស់ ដូច​ជា​វា​ជា​ការ​រំឮក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ចង​ចាំ​នូវ​ថ្ងៃ​ដែល​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​ដើម។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By