នៅខណៈដែលគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គីសនីប៉ាក់បេង ក្នុងប្រទេសឡាវកំពុងវិវត្តក្នុងដំណើរឈានទៅរកពិគ្រោះយោបល់នោះ សង្គមស៊ីវិលធ្វើការផ្នែកបរិស្ថានក៏ដូចជាតំណាងយុវជនការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា មានបំណងស្នើឲ្យរដ្ឋាភិបាលឡាវបញ្ឈប់គម្រោងអភិវឌ្ឈន៍នេះ។ លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានអះអាងថា មូលហេតុនៃការចង់ឲ្យបញ្ឈប់នេះ គឺព្រោះថា ឡាវមិនទាន់បានសិក្សាពីផលប៉ះពាល់ឆ្លងដែនដែលកើតមានពីទំនប់អគ្គីសនីប៉ាក់បេងនេះនៅឡើយទេ។