អង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង បានធ្វើយុទ្ធនាការដើរក្បួនមួយដោយមានមនុស្សចូលរួមរាប់រយនាក់នៅថ្ងៃនេះ។ យុទ្ធនាការនេះត្រូវបានគេដាក់ឈ្មោះថា “សុវត្ថិភាពចំណីអាហារ”។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងរាត្រីនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) ។ លោកបានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងដើម្បីរួមចំណែកបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងជំរុញការផលិតដំណាំសរីរាង្គ ក្នុងគោលដៅលើកកម្ពស់សុខភាព និងកាត់បន្ថយការប្រើប្រាស់សារធាតុគីមីលើសកម្រិត។