បន្ទាប់ពីបានទទួលសិទ្ធិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ប្រទេសកម្ពុជា បាននិងកំពុងដំណើរការផែនការមេរបស់ខ្លួន ដើម្បីត្រៀមទទួលការប្រកួតកីឡាថ្នាក់តំបន់ជាលើកដំបូងនៅកម្ពុជា។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ពេលនេះគណៈកម្មការរៀបចំ បានចេញដំណើរការងាររបស់ខ្លួនហើយ ក្នុងនោះមានរៀបចំឯកសារពាក់ព័ន្ធ ការត្រៀមកីឡាការ កីឡាការិនី ហ្វឹកហាត់ពិសេស ទាំងក្នុងនិងក្រៅប្រទេស រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាចាំបាច់ផងដែរ។