ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកវ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា។ ចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី២ នាថ្ងៃទី២៥ ឧសភាខាងមុខនេះ លោកវ៉ាត់ ចំរើន បានអះអាងថា ក្រុមការងាររបស់លោកបានរៀបចំត្រៀមស្ទើររួចរាល់ទាំងស្រុងហើយនៅពហុកីឡដ្ឋានជាតិ។ ដោយឡែកចំពោះថវិកានៃការរៀបចំវិញ លោកបញ្ជាក់ថា គ្រោងនឹងចំណាយជាង១លានដុល្លារអាមេរិក។