កម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះជាលើកដំបូង ក្នុងការប្រកួតកីឡាភូមិភាគអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងថា កម្ពុជាបានត្រៀមលក្ខណៈជាបណ្តើរៗហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងជម្រុញការហ្វឹកហាត់ កំរិតខ្ពស់ដល់កីឡាករ កីឡាការិនី ដោយមានការបញ្ចូនអត្តពលិកទៅហ្វឹកហាត់នៅចិន ក្រោមជំនួយអភិវឌ្ឍន៍ពីប្រទេសចិន និងបញ្ជូនទៅហ្វឹកហាត់នៅប្រទេសមួយចំនួនទៀត។