ថ្ងៃសុក្រនេះគឺជាថ្ងៃទី១នៃពិធីបុណ្យសមុទ្រដែលកំពុងធ្វើឡើងរយៈពេលបីថ្ងៃនៅក្នុងខេត្តកោះកុង។ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រនេះ គឺជាភ្ញៀវរបស់យើងនៅរាត្រីនេះ។ លោកវ៉ាត់ ចំរើនថា បុណ្យសមុទ្រឆ្នាំនេះ មានលក្ខណៈពិសេស និងប្លែកជាងឆ្នាំមុន។ ប៉ុន្តែលោកក៏បានលើកឡើងដែរថា នៅខេត្តកោះកុង នៅមានកង្វះខាតច្រើនកន្លែងស្នាក់នៅ។