នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះ យើងនឹងជជែកអំពីប្រធានបទជំងឺផ្លូវចិត្ត ដោយនិយាយតែពីជំងឺធ្លាក់ទឹកចិត្ត។ ជំងឺធ្លាក់ទឹកចិត្ត ត្រូវបានអង្គការសុខភាពពិភពលោកព្យាករណ៍ថា នឹងក្លាយជាឃាតករទី២ដែលសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក។ តើជំងឺធ្លាក់ទឹកចិត្តជាអ្វី? មានរោគសញ្ញាយ៉ាងណាខ្លះ? នរណាខ្លះអាចឈឺជំងឺនេះ? តើអាចព្យាបាលបានដោយវិធីណាខ្លះ? យើងនឹងស្វែងរកចម្លើយទាំងអស់នេះ តាមរយៈបទសម្ភាសរវាងអ៊ឹម រចនា និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO។