ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក វិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល របស់ក្រសួងធនធានរ៉ែ និងថាមពល។ លោកបានឲ្យដឹងថា កង្វះខាតអគ្គីសនីនៅកម្ពុជា មានការលំបាកចំនួន៧២ថ្ងៃ ពោលរហូតដល់ចុងខែឧសភាខាងមុខ។ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់មកវិញ អគ្គីសនីក៏នឹងមានភាពល្អប្រសើរឡើងវិញតាមនោះដែរ។ ការបញ្ជាក់យ៉ាងដូច្នេះ ដោយសារតែថាមពលអគ្គីសនីប្រហែល៦០%ពឹងលើចរន្តទឹកហូរ។