ក្រសួងរ៉ែនិងថាមពល នៅថ្ងៃអង្គារនេះ និងថ្ងៃពុធស្អែក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងកម្មវិធីការងារឆ្នាំ២០២០។ លោក វ៉ិចទ័រ ហ្សូនា អ្នកនាំពាក្យ និងជាអគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពលបានថ្លែងថា កម្ពុជានឹងមិនអាចពឹងផ្អែកតែលើ វារីអគ្គិសនីតែមួយមុខបានទេ បើទោះណាជាវារីអគ្គិសនីផ្តល់ថាមពល៥០% នៃការផ្គត់ផ្គង់អគ្គិសនីក្នុងប្រទេសទាំងមូលក៏ដោយ។