មកទល់ពេលនេះ ស្ថានភាពខ្វះអគ្គិសនីនៅកម្ពុជា ត្រូវបានដោះស្រាយស្ទើរតែទាំងស្រុង ខណៈរដូវប្រាំងកន្លងទៅ កម្ពុជាបានខ្វះខាតអគ្គិសនីប្រមាណ៤០០មេហ្គាវ៉ាត់។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែនិងថាមពល ថ្លែងឲ្យដឹងថា នៅរដូវប្រាំងឆ្នាំ២០២០ នឹងត្រូវធ្វើយ៉ាងណាកុំឲ្យមានស្ថានភាពខ្វះអគ្គិសនីដូចជារដូវប្រាំងឆ្នាំនេះ។