ក្រសួងសេដ្ឋកិច្ចកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានបើកវេទិកាសាធារណៈមួយស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាជាតិឆ្នាំ២០១៩។ ថវិកាជាតិឆ្នាំ២០១៩ ដែលកម្ពុជាគ្រោងចំណាយជាង៦ពាន់លានដុល្លារ។ ប៉ុន្តែនៅខ្វះថវិកាមួយភាគទៀត ដែលត្រូវការខ្ចីពីបរទេស។ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ចីទាំងនេះគឺមិនមានការប្រាក់នោះទេ ហើយថា កម្ពុជានៅមានលទ្ធភាពខ្ចីលុយពីបរទេសបានច្រើនទៀតផង។